ក្រុមហ៊ុន៣០០ នឹងមកបង្ហាញផលិតផលភាពច្នៃប្រឌិត ផ្នែកសំណង់អន្ដរជាតិធំបំផុតនៅកម្ពុជា
FN ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យអចលនទ្រព្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នាសហសាលពិព័រណ៍កោះពេជ្រ។ ក្នុងសន្និសិទ្ធសារព័ត៌មានមួយនាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ នេះ លោក Andrew Siow នាយកប្រត្តិបត្តិក្រុមហ៊ុន AMB Tarsus Events Group បានឲ្យដឹងថា ពិព័រណ៍នេះនឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុតនិងមានការចូលរួមតាំងពិព័រណ៍ជាង៣០០ក្រុមហ៊ុន តំណាងឱ្យ ២៣ប្រទេសរួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៉ីតាលី និងសិង្ហបុរី។ ពិព័រណ៍នេះ មានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ…