ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ផ្តល់អ៉ិនធើណែតល្បឿនលឿនចំនួន១ពាន់មេហ្កាប៊ីត ស្មើទឹកប្រាក់៤លានដុល្លារដល់សម្តេចសម្រាប់ប្រើប្រាស់
FN ៖ នៅវិមានសន្តិភាពនាល្ងាចថ្ងៃទី០៨ ខែធ្នូនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Sun Fuyou ប្រធានក្រុមហ៊ុន Huawei ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ ចូលជួបពិភាក្សាការងារ។ ក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍លោក Fuyou បានលើកឡើងអំពីលទ្ធផលនៃការជួបជាមួយសម្តេចនារយៈពេលកន្លងមក រួមទាំងការផ្តល់អណ្តូងទឹកចំនួន៥០ ដល់តំបន់ខ្វះខាតនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ហើយខែមករាខាងមុខនេះ នឹងចាប់ផ្តើមជីកជូនដល់ប្រជាជន។ ជាមួយនេះលោកបានជំរាបជូនសម្តេចតេជោផងដែរ អំពីបច្ចុប្បន្នភាពរបស់សិស្ស១១នាក់ ដែលកំពុងតែបណ្តុះបណ្តាលនៅប៉េកាំងលើជំនាញ IT។ សិស្សជំនាន់ទី២ និងទី៣នឹងត្រូវជ្រើសរើស ដោយក្រុមហ៊ុន និងសហព័ន្ឋយុវជនកម្ពុជាជាបន្តទៀត នៅឆ្នាំ២០១៧ និង២០១៨។ លោក Sun Fuyou បានបន្តលើកឡើងអំពីគម្រោងប្រើប្រាស់អ៊ីនធើណែតល្បឿនលឿន ដែលជាការចាំបាច់ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ចំណេះដឹង និងការអភិវឌ្ឍ ផ្សេងៗទៀត សម្រាប់ដោះស្រាយបញ្ហាសង្គមផងដែរ។ ក្នុងឱកាសនោះលោកក៏បានផ្តល់ជូននូវការប្រើប្រាស់ អ៊ីនធើណែតល្បឿនលឿនចំនួន១ពាន់មេហ្កាប៊ីត ដែលមានទឹកប្រាក់ស្មើ នឹង៤លានដុល្លារអាមេរិក ដើម្បីឲ្យសម្តេចចាត់ចែងប្រើប្រាស់តាមតម្រូវការ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះជំនួយនេះ អ៉ិនធើណេត រួមទាំងការផ្តល់អណ្តូងទឹក ការបណ្តុះបណ្តាលធនធាន…