សម្ដេចតេជោ ហ៊ុន សែន៖ ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមស្វែងរកសន្តិភាពរបស់កម្ពុជា
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩នេះ នាទឹកដីអង្គរ ខេត្តសៀមរាប បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក ម៉ូហាម៉េដ យូសុហកាឡា អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងជាសហប្រធានកិត្តិយស នៃក្រុមប្រឹក្សាវប្បធម៌អាស៊ី។ បើតាមការឲ្យដឹងពី លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅក្នុងជំនួបនេះ លោក ម៉ូហាម៉េដ យូសុហកាឡា បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍ APPF និងព្រឹត្តិការណ៍ ACC បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ នាពេលកន្លងទៅនេះ។ លោកក៏បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា ដែលបានទទួលរាក់ទាក់ស្វាគមន៍ ក្នុងការទទួលប្រតិភូរបស់លោក។ ក្នុងន័យនេះ លោកក៏បានជម្រាបជូន សម្ដេចផងដែរថា លោកបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីទាំងពីរ គឺ APPF និង ACC និងដើម្បីមករៀនសូត្រ និងពង្រឹងបន្ថែមទៀត…