សម្ដេចតេជោ ហ៊ុន សែន៖ ការរីកចម្រើនរបស់កម្ពុជា មកដល់ពេលនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ការរីកចម្រើនរបស់កម្ពុជា មកទល់សព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងច្រើនពីមិត្តជប៉ុន។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយដល់កម្ពុជា។ សម្តេចតេជោ ក៏បានកោតសរសើរចំពោះ JICA ដែលបានសិក្សាក្នុងគម្រោងផ្សេងៗ ក្នុងការជួយដល់ការអភិវឌ្ឍកម្ពុជា។ លើសពីនេះទៅទៀត សម្ដេចបានស្នើសុំឲ្យ JICA បន្តជួយដល់កម្ពុជា ជាពិសេសលើវិស័យ ដោះមីនទាំងផ្នែកបច្ចេកទេស និងថវិកា។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងខណៈសម្តេច បានអនុញ្ញាតឲ្យលោក ADACHI ISTU ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA )ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារមុនពេលបញ្ចប់អាណត្តិនៅកម្ពុជា នៅវិមានសន្តិភាពនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧នេះ ហើយត្រូវបានបង្ហោះតាម Page Facebook របស់សម្តេច។ លោក ADACHI បានបន្ថែមថា លោកផ្ទាល់បានចងចាំអំពីសមិទ្ធិផលស្ពានគីហ្សូណា នៅខេត្តកំពង់ចាម និងស្ពានត្សឹបាសា (អ្នកលឿង) ដែលលោកថា…