ការដកស្រង់ប្រសាសន៍សម្ដេចតេជោ ស្តីពី ខួបលើកទី២០ឆ្នាំ នៃការធ្វើសមាហរណកម្ម នៅតំបន់ប៉ៃលិន និងខួបលើកទី ២៥ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស
អ៊ុនតាក់ ចេញទៅ ទុកកម្ពុជាអោយនៅជាប្រទេសមួយ មានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ មុនចូលដល់កម្មវិធីនៃការសំណេះសំណាល អនុញ្ញាតអោយខ្ញុំយកឱកាសនេះ ដើម្បីថ្លែងសារបន្តផ្ទាល់ចេញពីទីរួមខេត្តប៉ៃលិន ដើម្បីឧទិ្ទសទៅដល់ខួប ២០ ឆ្នាំ នៃសមាហរណកម្មតំបន់ប៉ៃលិន ក៏ដូចជាខួបលើកទី ២៥ នៃថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងជូនទៅកាន់ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គនៅទូទាំងប្រទេស ក៏ដូចជាបងប្អូនខ្មែរដែលរស់នៅក្នុង និងនៅក្រៅប្រទេសទាំងអស់ អោយបានជ្រាបថា នៅថ្ងៃទី ២៣ ខែតុលា ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជារបស់យើងនឹងត្រូវធ្វើខួបអនុស្សាវរីយ៍នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ជូនព្រះតេជព្រះគុណ ក៏ដូចជាបងប្អូនជនរួមជាតិអោយបានជ្រាបថា អ្វីដែលកិច្ចព្រមព្រៀងប៉ារីសចង់បាន ប៉ុន្តែអ៊ុនតាក់(UNTAC)មិនអាចធ្វើបាននោះ គឺនៅត្រង់ថា អ៊ុនតាក់បានប្រើប្រាស់ ថវិកាចំនួនជាង ២.០០០ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងកម្លាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែពេលអ៊ុនតាក់ដកត្រឡប់ចេញពីកម្ពុជាទៅវិញ គឺបន្សល់ទុកអោយកម្ពុជានៅជាប្រទេសមួយដែលមានតំបន់ត្រួតត្រាពីរ និងរដ្ឋាភិបាលពីរ ហើយធ្វើសង្រ្គាមប្រឆាំងគ្នាមិនចេះចប់។ តំបន់ប៉ៃលិននេះ និងតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ ស្ទើរតែជាទូទៅ និងមួយភាគនៃផ្ទៃក្នុងប្រទេសនៅស្ថិតនៅក្រោមការគ្រប់គ្រងនៃអង្គការចាត់តាំងខាងនយោបាយ និងយោធារបស់កម្ពុជាប្រជាធិបតេយ្យនៅឡើយ។ ក្នុងស្ថានភាពបែបនេះ ប្រទេសកម្ពុជាយើងក្នុងដំណាក់កាលនោះ សម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រេចបានត្រឹមតែភាគី ៣ ក្នុងចំណោមភាគី ៤ ចូលរួមប៉ុណ្ណោះ ប៉ុន្តែភាគីដែលមិនចូលរួមដែលដឹកនាំដោយ…