ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃនេះ
FN ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតជ័យលាភី សាកលវិទ្យាល័យជាតិគ្រប់គ្រង។ ពិធីនេះធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា មន្រ្តីរាជការស៊ីវិលរួមទាំងគ្រូបង្រៀនប្រមាណ ១២ម៉ឺននាក់ផងដែរ ស្ទើរតែ ១០០ភាគរយទៅហើយ ដែលបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាកលវិទ្យាល័យ NUM បណ្តុះបណ្តាលនិស្សិតបានជាង ៤ម៉ឺននាក់ និងជាង ១ម៉ឺននាក់ កំពុងតែសិក្សា ក្នុងនោះការរៀនបង់ថ្លៃច្រើនជាងអ្នករៀនអាហារូបករណ៍។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមានមោទនភាពខ្លាំង ចំពោះគោលនយោបាយអនុញ្ញាតឲ្យសកលវិទ្យាល័យរដ្ឋ អាចផ្តល់ការសិក្សាជាមួយការបង់ថ្លៃ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីឆ្លើយតបនិងកំណើននិស្សិតបញ្ចប់ការសិក្សា និងផ្តល់ការងារជូននិស្សិត គឺត្រូវតែប្រឹងប្រែងទាក់ទាញការវិនិយោគ…