ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន៖ «ខ្ញុំគ្មានពេល និងមិនមានការចាំបាច់និយាយជាមួយទណ្ឌិត ដែលកំពុងរត់គេចខ្លួននៅក្រៅប្រទេសនោះទេ»
អត្ថបទ Fresh News (ភ្នំពេញ)៖ ឆ្លើយតបនឹងការលើកឡើងរបស់មន្រ្តីជាន់ខ្ពស់មួយរូបសុំមិនបញ្ចេញឈ្មោះ ដែលទើបនឹងចេញផ្សាយតាមរយៈសារព័ត៌មាន Fresh News ថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹង លិខិតមួយសន្លឹករបស់លោក សម រង្ស៊ី» ភ្លាមៗបន្ទាប់ពីការចេញផ្សាយ ត្រូវបានលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបនៅក្នុងវេទិការរបស់វិទ្យុអាស៊ីសេរីនាយប់ថ្ងៃនេះ ដោយបានបង្ហាញភាពអាក្រក់ និងក្រឡាសារទទួលស្គាល់ នូវការប្រព្រឹត្តទង្វើរបស់ខ្លួន។ ឆ្លើយតបនឹងការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈវិទ្យុអាស៊ីសេរីបែបនេះ, ភ្លាមៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ប្រាប់អង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិចថា «ខ្ញុំគ្មានពេលនិងមិនមានការចាំបាច់និយាយជាមួយទណ្ឌិត ដែលកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់ទៅក្រៅប្រទេសនោះទេ»។ សូមជំរាបថា នៅមុននេះបន្តិចមន្រ្តីជំនិតបំផុតមួយរូបរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី១៥ ខែមិថុនានេះថា «សម្តេចតេជោ ហ៊ុន សែន មិនបានស្កប់ស្កល់ទៅនឹងលិខិតមួយសន្លឹករបស់លោក សម រង្ស៊ី…