រដ្ឋមន្ត្រីសុខាភិបាល៖ អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថប្រឆាំងមេរោគ ដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ
FN ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានព្រមានថា អ្នកលក់ថ្នាំតាមហ្វាម៉ាស៊ី ដាច់ខាតមិនត្រូវផ្តល់ឱសថអង់ទីប៊ីយ្យូតិច សម្លាប់មេរោគដោយមិនមានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញនោះទេ ព្រោះការប្រើប្រាស់ឱសថប្រឆាំងមេរោគនេះ ដាច់ខាតត្រូវតែមានវេជ្ជបញ្ញាពីគ្រូពេទ្យជំនាញ ដើម្បីកុំឱ្យមេរោគមានភាពស៊ាំជាមួយថ្នាំ នៅពេលដែលយើងប្រើប្រាស់ថ្នាំដែលមិនត្រូវនឹងជំងឺ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ ឱកាសដែលលោកបានអញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវគម្រោង« ការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំរបស់ឱសថប្រឆាំងមេរោគ តាមរយៈការធ្វើអភិបាលកិច្ចល្អ ទៅលើអ្នកលក់ឱសថប្រឆាំងមេរោគនៅប្រទេសកម្ពុជា៖ ផ្តោតលើទំនាក់ទំនង និងមតិនៃដៃគូរពាក់ព័ន្ធ» នៅសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាលកវិទ្យាធិការនៃសាលកវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល, លោកស្រីសាស្ត្រាចារ្យ Misha Khan សហប្រធានគម្រោងស្រាវជ្រាវនៃ London School of hygien and tropical medicine របស់ចក្រភពអង់គ្លេស រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ និងនិស្សិត ជាច្រើនរូបទៀត ផងដែរ។ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងបញ្ជាក់ទៀតថា…