សម្ដេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើលខេត្តត្បួងឃ្មុំគ្មានមេដាយកីឡាជាតិ និងដាស់តឿនអភិបាលខេត្តឲ្យយកចិត្តទុកដាក់
FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំងចំពោះក្រុមកីឡាមកពីខេត្តត្បួងឃ្មុំ ដែលដណ្ដើមមិនបាន មេដាយសូម្បីតែ១គ្រឿងពីការប្រកួតកីឡាជាតិ លើកទី១ ដែលទើបប្រកាសបញ្ចប់ការប្រកួតជាផ្លូវការកាលពីយប់មិញ ហើយសម្ដេចតេជោ បានដាស់តឿនលោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ រួមទាំងមន្ដ្រីគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើវិស័យនេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន។ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់កិត្តិយសអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាជាតិ លើកទី១ នៅលើទីលានពហុកីឡដ្ឋានជាតិ នៅយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីមន្ដ្រីគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនី មកពីរាជធានី-ខេត្តទូទាំងប្រទេសប្រមាណ ៥ពាន់នាក់ រួមទាំងប្រជាពលរដ្ឋ និងយុវជនចូលរួមគាំទ្រជាច្រើនទៀត ។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការកោតសរសើរ ចំពោះគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ ទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា រួមទាំងមន្ដ្រីបបច្ចេកទេស ដែលបានសហការបំពេញការងារសម្រេចបាននូវលទ្ធផលយ៉ាងល្អ ហើយក្រុមកីឡាមកពី រាជធានី-ខេត្តភាគច្រើនក៏ទទួលបានលទ្ធផលល្អពីការប្រកួតប្រជែងនេះដែរ ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺខេត្តត្បួងឃ្មុំ ដែលគ្មានមេដាយសោះតែម្ដង ។ សម្ដេចបានមានប្រសាសន៍ថា…