ពលរដ្ឋ ក្នុងស្រុកជើងព្រៃ សាទរយ៉ាងខ្លាំងចំពោះអគ្គិសនីតម្លៃទាបរហូតដល់ទៅ៤.៨០រៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង ចាប់ពីថ្ងៃទី១ ខែមេសានេះខាងមុខនេះ
FN ៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកជើងព្រៃ ខេត្ដកំពង់ចាម បានត្រេកអរយ៉ាងខ្លាំង ពេលដែលដឹងថា ចាប់ពីថ្ងៃទី១ ខែមេសា ខាងមុខនេះ តម្លៃអគ្គិសនី នឹងចុះថោកបំផុតរហូតដល់ទៅ៤.៨០រយរៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់ម៉ោង ។ ប្រជាពលរដ្ឋបានឲ្យដឹងថា យើងទាំងអស់គ្នាសប្បាយចិត្ដណាស់ ដែលតម្លៃភ្លើងធ្លាក់ចុះយ៉ាងដូច្នេះ ដោយសព្វថ្ងៃតម្លៃភ្លើង នៅខេត្ដកំពង់ចាមនេះ ក្នុងមួយគីឡូវ៉ាត់ម៉ោង៨រយរៀល ដូចនេះការតម្លៃភ្លើងអគិ្គសនីនេះចុះថោក នឹងជួយសម្រាល ការចំណាយ របស់ពួកយើង មានមួយចំណែកធំផងដែរ។ ព្រមជាមួយគ្នានេះ លោកម៉ា ឈឿន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ថា «ខ្ញុំក៏សប្បាយរីករាយខ្លាំងណាស់ ពេលឃើញប្រជាពលរដ្ឋ រស់នៅបានសុខសាន្ដ និងសប្បាយរីករាយពេលដែលដឹងថា តម្លៃអគ្គិសនី នឹងមានតម្លៃថោក រហូតដល់ទៅ ៤.៨០រយរៀល ក្នុងមួយគីឡូវ៉ាត់ម៉ោង បើសិនជាប្រើប្រាស់មិនលើស១០គីឡូ ក្នុងមួយខែ ហើយបើប្រជាពលរដ្ឋ ប្រើប្រាស់មិនលើសពី៥០ ក្នុងមួយខែ តម្លៃត្រឹមតែ៦.១០រៀលតែប៉ុណ្ណោះ ដែលនេះជាគោលនយោបាយសំខាន់ៗ សម្រាប់ការអភិវឌ្ឍ ឃុំសង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីជួយសម្រាលនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ »។ លោកថ្លែងបែបនេះ…