JICA គ្រោងបញ្ជូនអ្នកដឹកនាំវ័យក្មេងកម្ពុជា១៤រូបទៀត ទៅចូលរួម «វគ្គបណ្តុះបណ្តាលប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» នៅជប៉ុន នាខែក្រោយ
FN ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ហៅកាត់ថា JICA បានចេញផែនការជំហានទី២ ដោយគ្រោងបញ្ជូនអ្នកដឹកនាំកម្ពុជាវ័យក្មេងកម្ពុជា១៤រូបទៀត ទៅចូលរួម «វគ្គបណ្តុះបណ្តាលប្រតិបត្តិការ និងការគ្រប់គ្រងសុខភាពសហគមន៍» នៅជប៉ុន នាខែក្រោយ។ គម្រោងបញ្ជូនអ្នកដឹកនាំកម្ពុជា វ័យក្មេងកម្ពុជា១៤រូបនាពេលនេះ បានធ្វើឡើង បន្ទាប់ពី JICA បាន បញ្ជូនក្រុមទី១ មានចំនួន១៤នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅប្រទេសជប៉ុន កាលពីថ្ងៃទី១១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។ ជាមួយគ្នានោះ JICA នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ក៏បានរៀបចំសិក្ខាសាលាតម្រង់ទិសមុនពេលដំណើរ «កម្មវិធីបណ្តុះបណ្តាល សម្រាប់អ្នកដឹកនាំវ័យក្មេងឆ្នាំ២០១៧» នៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពី លោក ឡូ វាសនាគីរី ប្រធាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាលនៃ ក្រសួងសុខាភិបាល, លោក Miura Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និងសិក្ខាកាមទាំង១៤រូប មកពីតាមបណ្តាខេត្តផងដែរ។ ថ្លែងនៅក្នុងសិក្ខាសាលានោះ លោក ឡូ វាសនាគីរី បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដើម្បីជាការផ្តល់ចំណេះដឹង…