ទស្សនៈវិភាគស៊ីជម្រៅ៖ ជំហានមរណៈសម្រាប់ជីវិតនយោបាយរបស់លោក សម រង្ស៉ី !
FN ៖ បន្ទាប់ពីបានចេញផ្សាយអត្តបទវិភាគនយោបាយក្តៅៗ ទទួលការចាប់អារម្មណ៍ពីមិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ គ្នាមកនេះ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅរាត្រីឆ្លងចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧នេះ អ្នកវិភាគនយោបាយដ៏ស៊ីជម្រៅមួយរូប «បក្សីចាំក្រុង» ក៏សុំបង្ហាញនូវសំណេរជាទស្សនៈវិភាគ និងសេណារីយ៉ូភ្លឹថ្លាមួយដល់គណបក្សសង្រ្គោះជាតិ បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ចាកចេញ ពីប្រធានគណបក្សសង្គ្រោះជាតិ។ តាមរយៈសំណេរជាសេណារីយ៉ូដ៏វែងអន្លាយមួយនេះនឹងចង្អុលបង្ហាញថា តើគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរទៅដល់ផ្លូវ ឬជ្រោះមរណៈមួយណា ហើយនឹងមានអ្វីកើតឡើងចំពោះគណបក្សប្រឆាំងដ៏ធំមួយនេះ ខណៈស្ថានការណ៍នយោបាយនៅកម្ពុជាចាប់ផ្តើមប្រែប្រួល។ ១៖ ស្ថានការណ៍នយោបាយកម្ពុជាចាប់ផ្តើមប្រែប្រួលជាថ្មី បន្ទាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៉ី ពីប្រធានគណបក្សសង្រ្គោះជាតិ ហើយដែលបានធ្វើឱ្យគណបក្សប្រឆាំងដ៏ធំជាងគេមួយនេះរបស់កម្ពុជា បានឈានដល់ចំណុចរបត់មួយមិនច្បាស់លាស់ និងដែលអាចឈានដល់ការបែកបាក់ ឬយ៉ាងហោចណាស់ ក៏អាចធ្វើឱ្យជីវិតនយោបាយរបស់លោក សម រង្ស៉ី នឹងត្រូវបញ្ចប់យ៉ាងពិតប្រាកដជាមួយនឹងការលាលែងជាឆាកល្ខោននយោបាយមួយនេះ មានន័យថា លាលែងលេងៗ បាត់តំណែងមែនទែន! ទ្រឹស្តីធំមួយដែលអ្នកនយោបាយគ្រប់គ្នាចងចាំយ៉ាងច្បាស់នោះ គឺ «ក្នុងរឿងនយោបាយ គ្មានអ្វីទៀងទាត់នោះទេ, សត្រូវ ក៏អាចក្លាយជាមិត្ត ហើយ មិត្តក៏អាចក្លាយជាសត្រូវបានមួយរំពេចគ្រប់ពេល»។ គ្រូខ្ញុំក៏ធ្លាប់ប្រាប់ដែរថា «ធ្វើនយោបាយត្រូវមើលឱកាស ហើយបើគ្មានឱកាស…