សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបភាព Selfie យ៉ាងស្និទ្ធស្នាលជាមួយអាជីវករផ្សារ នៅខេត្តស្ទឹងត្រែង
FN ៖ នាគ្រាដែលចុះសំណេះសំណាល សួរសុខទុក្ខ និងស្តាប់យោបល់ពីអាជីវករនានា នៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងភាពស្និទ្ធស្នាល ព្រមទាំងបានថតរូប Selfie ជាមួយអាជីវករទាំងនោះផងដែរ។ ផ្សារសាមគ្គីខេត្តស្ទឹងត្រែង ដែលទើបបានសាងសង់រួច កាលពីពេលថ្មីៗនេះ គឺជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលលោកទាំងទ្វេតែងតែមានព្រហ្មវិហារធម៌ចំពោះប្រជាពលរដ្ឋ។ ផ្សារស្ទឹងត្រែងនេះពីមុនគឺបានឆេះខ្ទេចខ្ទីរដោយសារអគ្គីភ័យ ហើយបន្ទាប់មកត្រូវបាន សម្តេចទាំងទ្វេ ធ្វើជូនឡើងវិញមិនឱ្យប្រជាពលរដ្ឋបង់លុយថ្លៃតូបឡើយ។ តូបផ្សាថ្មីៗធំទូលាយល្អ មានខ្យល់ចេញចូល ជាមួយទំនិញជាច្រើន មុខដែលមួយចំនួនជារបស់ក្នុងស្រុក និងមួយចំនួនទៀតនាំចូលមកពីប្រទេសក្រៅ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីប្រាប់អាជីវករទាំងអស់ថា ផ្សារនេះគឺប្រគល់ជូនបងប្អូនលក់ដូរតកូនតចៅមួយជីវិត មិនមានឱ្យបង់ថ្លៃអ្វីទេ ក្រៅពីអនាម័យ ទឹកភ្លើង និងភាស៊ីបន្តិចបន្តួចប៉ុណ្ណោះ។ ប្រជាពលរដ្ឋ និអាជីវករទូទៅបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ដែលលោកតែងតែ យកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅ និងរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ កាយវិការដ៏សាមញ្ញរបស់ សម្តេចតេជោ…