ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ អញ្ជើញសម្ពោធអគារព្យាបាលជំងឺមហារីក និងសម្ភព កម្ពស់៩ជាន់ តម្លៃជាង២៣លានដុល្លារ នៅមន្ទីរពេទ្យកាល់ម៉ែត
FN ៖ នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារព្យាបាលជំងឺមហារីក និងសម្ភពដ៏ថ្មីសន្លាងមួយទៀតនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។ អគារព្យាបាលថ្មីក្នុងមន្ទីរពេទ្យកាល់ម៉ែត្រនេះ ត្រូវបានគេប្រសិទ្ធនាមថា«អគារតេជោសន្តិភាព»។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានគូសបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា «អគារតេជោសន្តិភាព» មានលក្ខណៈពិសេសដោយស្ថាបត្យករជាតិ និងអ្នកជំនាញការអន្តរជាតិ ធ្វើឲ្យមានការបែងចែកចេញជាពីរផ្នែកដាច់ពីគ្នា ដោយរក្សាបាននូវ សុវត្ថិភាពខ្ពស់រវាងមជ្ឍមណ្ឌលជាតិជំងឺមហារីក និងសម្ភព ដែលសាងសង់ឡើងអំពីបេតុងអាម៉េមានទទឹង ៤០,៥០ម៉ែត្រ បណ្តោយ ៤៨,៦០ម៉ែត្រ មានកម្ពស់ ៩ជាន់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ព្រោះត្រឹមរយៈពេលតែ ១០ថ្ងៃប៉ុណ្ណោះ អគារមន្ទីរពេទ្យចំនួនពីរត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១៨នេះ ដែលជាសមិទ្ធ ចូលរួមគាំពារយ៉ាងសំខាន់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សមិទ្ធផលនេះបង្ហាញឃើញពីការរីកចម្រើនលើវិស័យសុខាភិបាលរបស់កម្ពុជា។ *…