ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គេឃើញវត្តមានសម្តេចនៅគ្រប់ទីគ្រប់ទីកន្លែង និងគ្រប់ទីកន្លែង។ ពេលរំដោះប្រទេសសម្តេចមានវត្តមាន នៅលើសមរភូមិ ពេលចរចារកសន្តិភាពគេឃើញវត្តមានសម្តេចនៅលើតុចរចា ពេលដាក់ចេញនយោបាយឈ្នះ-ឈ្នះ គេឃើញសម្តេចនៅតំបន់តស៊ូរបស់ខ្មែរក្រហម។ * នៅពេលកម្ពុជាដាក់ចេញនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មគ្រាប្រទេសកំពុងជួបគ្រោះខ្វះស្បៀងអាហារនោះ គេក៏ឃើញវត្តមានសម្តេចនៅតាមវាលស្រែ និងប្រឡាយទឹក។ លុះមកដល់ពេលបច្ចុប្បន្នគ្រាដែលវិស័យឧស្សាហកម្មកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ គេក៏ឃើញវត្តមានរបស់សម្តេចចុះ តាមរោងចក្រ សហគ្រាសនានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីត្រូវមមាញឹករកពេលទំនេរគ្មានជាមួយការងារទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក្តី តែសម្តេចនៅតែរីករាយចំពោះសមិទ្ធផលសម្រាប់ជាតិ…