សម្តេចតេជោ ហ៊ុន សែន ប្រាប់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងទៅកាន់ធុរកិច្ចជនជប៉ុនថា កម្ពុជាស្វាគមន៍រាល់ការវិនិយោគរបស់ជប៉ុន និងបានធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន។ ការថ្លែងបង្ហាញពីការស្វាគមន៍ និងធានាដល់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងវេទិកាធុរកិច្ចមេគង្គ-ជប៉ុន ស្តីពី «តំបន់ប្រមូលផ្តំនៃខ្សែច្រវាក់តម្លៃរបស់អាស៊ី» នាទីក្រុងតូក្យូ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៨។ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគទាំងអស់ ជាពិសេសអ្នកវិនិយោគជប៉ុន ដែលបានជ្រើសរើស និងមានបំណងជ្រើសរើសកម្ពុជាជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន»។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកវិនិយោគជប៉ុនដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្តាក់ទុនវិនិយោគ ដើម្បីទាក់ទាញយកប្រយោជន៍ជាអតិបរមាពីសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលជប៉ុនបានជួយគាំទ្រដល់កម្ពុជា។ ទន្ទឹមនឹងការអំពាវនាវវិនិយោគិនជប៉ុនមករកស៊ីនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកបង្ហាញពីសក្តានុពល និងកាលានុវត្តភាពជាច្រើនជាអំណោយផលដល់ការវិនិយោគផងដែរ។ សក្តានុពល…