គ.ជ.ប ចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ រហូតដល់ថ្ងៃទី៥ ខែកក្កដា នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីគ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ។ គ្រប់គណបក្សមានសិទ្ធដាក់ភ្នាក់ងារពេញសិទ្ធិម្នាក់ និងបម្រុងម្នាក់របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទូទាំង ២២៩៦៧ មណ្ឌល នៅទូទាំងប្រទេសកម្ពុជា។ ការចុះបញ្ជីភ្នាក់ងារគណបក្ស គ.ជ.ប តម្រូវឱ្យមានឯកសារភ្ជាប់ជាមួយដូចខាងក្រោម៖ * គណបក្សនយោបាយនោះត្រូវទទួលស្គាល់ដោយគ.ជ.ប * ភ្នាក់ងារគណបក្សនយោបាយដែលមានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៦ * ភ្នាក់ងារគណបក្សនយោបាយ មានលិខិតបញ្ជាក់ដោយប្រធានគណបក្ស ឬតំណាងគណបក្ស៕