ប្រធានរដ្ឋសភាឡាវ៖ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូល
FN ៖ លោកស្រី ប៉ានី យ៉ាថូទូ ប្រធានរដ្ឋសភាឡាវ បានបង្ហាញការជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត មិនថាតែប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺបានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូលផងដែរ។ ការអះអាងរបស់ប្រធានរដ្ឋសភាឡាវ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសសម្តេចបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ នៅក្នុងជំនួបនោះ លោកស្រីបានស្វាគមន៍ សម្ដេចតេជោហ៊ុន សែន ដែលបានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសឡាវ។ លោកស្រីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការកសាងនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។ លោកស្រីក៏បានអបអរសាទរ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា និងជោគជ័យនៃការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ លោកស្រីប្រធានរដ្ឋសភាឡាវ បានបន្តថា ជោគជ័យនៃការបោះឆ្នោត របស់គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺបានបង្ហាញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោផងដែរ។ លោកស្រីពិតជាមានជំនឿជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា នឹងបន្តអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត…