នាយកបេឡាជាតិអតីតយុទ្ធជន៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្លាំង ចំពោះអតីតយុទ្ធជន គ្រប់កាលៈទេសៈ
FN ៖ លោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា ចំពោះអតីតយុទ្ធជននិងគ្រួសារអតីតយុទ្ធជន គឺត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់យ៉ាងខ្លាំង នៅគ្រប់កាលៈទេសៈ ដោយមិនទុកឲ្យរស់នៅក្នុង ភាពឯកោឡើយ។ ជាក់ស្តែងនាពេលនេះ ក្រសួងសង្គមកិច្ច ដែលមានបេឡាជាតិអតីតយុទ្ធជនជាសេនាធិការ បានជំរុញក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះបើកប្រាក់របបគោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជននៅគ្រប់បណ្តារាជធានី-ខេត្ត បានទាន់ពេលវេលា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលខិតជិតមកដល់ពេលឆាប់ៗនេះ។ ការលើកឡើងខាងលើនេះគឺ ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោក រឿន រិទ្ធីរ័ត្ន នាយកបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ទូច ឆៃ ប្រធានមន្ទីរសង្គមកិច្ចខេត្ត ដឹកនាំក្រុមការងារ សហការជាមួយ សមាគមអតីតយុទ្ធជនកម្ពុជា អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ ចុះបើកប្រាក់ធានារ៉ាប់រងសង្គម និងប្រាក់បូជាសព ជូនដល់គ្រួសារអតីតយុទ្ធជន នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧…