សម្តេចតេជោ ស្នើចិនបើកចំហទីផ្សារសម្រាប់កសិផលកម្ពុជាឲ្យកាន់តែធំ និងជំរុញអ្នកវិនិយោគចិនមកកម្ពុជាឲ្យកាន់តែច្រើន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើចិនបើកចំហទីផ្សារសម្រាប់កសិផលរបស់កម្ពុជាឲ្យកាន់តែធំបន្ថែមទៀត ព្រមទាំងជំរុញអ្នកវិនិយោគចិនមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅរមណីយដ្ឋានលីយ័ន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។ សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។ សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧ និងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៨នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ ក្នុងឱកាសជំនួបសំណេះសំណាលនោះ លោក ហាន់ ជឹង បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង ហើយបានបញ្ជាក់សាជាថ្មីថា មិត្តភាព និងទំនាក់ទំនងកម្ពុជា-ចិន…