ដកស្រង់ប្រសាសន៍ សារសំឡេងស្ដីពីការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅភ្នំពេញនិងជុំវិញភ្នំពេញដើម្បីភាពស៊ាំពេញលេញ
លោកជំទាវ ឱ វណ្ឌឌីន, ឯកឧត្តម វង្ស៊ី វិស្សុត, និងគណៈកម្មការវ៉ាក់សាំង ឥឡូវគឺ គួរតែត្រូវបានគ្រោងរៀបចំនូវដំណើរការចាក់វ៉ាក់សាំងជាបន្តទៀត។ ឥឡូវនេះ សម្រាប់ដំណើរការចាក់វ៉ាក់សាំងទៅលើក្រុមអាទិភាពនៅក្នុងក្របខណ្ឌទូទាំងប្រទេស បាននិងកំពុងដំណើរការហើយ។ ប៉ុន្តែ បើពិនិត្យអំពីស្ថានភាពនៅពេលខាងមុខ ហើយទាក់ទិនជាមួយការីករាលដាលនៅទីក្រុងភ្នំពេញ ជំហានបន្តរបស់យើងត្រូវគ្រប់គ្រងទីក្រុងភ្នំពេញនិងខេត្តកណ្ដាលឱ្យខាងតែបាន។ ជាពិសេស ភ្នំពេញយើងបានផ្ដល់អាទិភាពខ្ពស់ដោយកន្លងទៅ (បានផ្គត់ផ្គង់ជាវ៉ាក់សាំង) AstraZeneca សំរាប់ចាក់ជូនប្រជាពលរដ្ឋច្រើនម៉ឺននាក់ ហើយនិង Sinopharm ៤០ ម៉ឺនដូស ក៏ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ ដើម្បីធានាភាពស៊ាំនៅទីក្រុងភ្នំពេញដែលជាតំបន់លំហូរ និងប្រមូលផ្ដុំមនុស្ស ទីកន្លែងលំហូរចេញក្រៅ និងពីក្រៅចូលមកក្នុង ចាំបាច់ត្រូវតែមានភាពស៊ាំ នៅទីក្រុងភ្នំពេញនិងខេត្តកណ្ដាលដែលជាប់ទីក្រុងភ្នំពេញ។ ដូច្នេះ ខ្ញុំសុំអោយគណៈកម្មការចំពោះកិច្ចសម្រាប់ការងារវ៉ាក់សាំង ធ្វើផែនការសម្រាប់ការចាក់វ៉ាក់សាំងបន្ត នៅពេលដែលវ៉ាក់សាំងថ្មីបានមកដល់ សំដៅឆ្ពោះលើភូមិសាស្រ្តភ្នំពេញនិងខេត្តកណ្ដាល ដែលជាប់ទីក្រុងភ្នំពេញតែម្ដង។ បើយើងមិនធ្វើដូច្នេះទេ យើងដាក់ត្រង់នេះបន្តិច ត្រង់នោះបន្តិច គឺភាពស៊ាំនេះមិនគ្រប់គ្រាន់ទេ។ ដូច្នេះ យើងត្រូវផ្ដល់អាទិភាពអោយទីក្រុងភ្នំពេញតែម្ដង សម្រាប់ការចាក់វ៉ាក់សាំង ហើយទីក្រុងភ្នំពេញមិនសំដៅថាជាអ្នកណាទេ ព្រោះយើងបានកំណត់គោលដៅអាទិភាពដែលត្រូវបានចាក់រួចស្រេចទៅហើយ ដូច្នេះគោលដៅបន្តត្រូវច្បាមយកចំនួនមនុស្សទាំងអស់ត្រូវតែចាក់វ៉ាក់សាំង។ ឥឡូវនេះ ការចាក់វ៉ាក់សាំងដំណើរការដោយស្ម័គ្រចិត្ត។ ប៉ុន្តែខ្ញុំគិតថា នៅពេលណាមួយ គឺវ៉ាក់សាំងក្លាយទៅជាវ៉ាក់សាំងកាតព្វកិច្ច ដែលនេះគ្រាន់តែជាការគិតគូរ ដោយយោងទៅលើសភាពការណ៍ជាក់ស្ដែងដែលបាននឹងកំពុងវិវឌ្ឍនៅលើពិភពលោក…