ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជាង ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន ៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
FN ៖ បន្ទាប់ពីបានជួបកម្មករ កម្មការិនីក្នុងរាជធានីភ្នំពេញយ៉ាងច្រើនសន្ធឹកសន្ធាប់រួចមកហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតម្កល់ប្រយោជន៍ប្រជាជន ក្នុងក្រអៅបេះដូងសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ បានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតសរុបប្រមាណ ២១,១៩១នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧៧ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា កាលពីមុន តើមាននរណាស្រម៉ៃ និងនឹកឃើញថា នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានតំបន់សេដ្ឋកិច្ចពិសេស មានរោងចក្រ និងមានកូនខ្មែរច្រើនដូចពេលនេះទៅ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កម្មករ កម្មការិនីថា ប្រសិនបើពួកគេចង់ឲ្យសម្តេចបន្តដឹកនាំប្រទេសនាំសេចក្តីសុខ និងភាពរីកចម្រើនតាមបំណងប្រាថ្នារបស់ពួកគេនោះ គឺត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺនឹងបានសម្តេចបន្តនៅជាមួយពួកគេហើយ មិនបាច់ទៅបន់ស្រន់នោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ…