ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន៖ វិស័យអប់រំនៅកម្ពុជា មានការរីកចំរើនគួរឲ្យកត់សំគាល់ តែបញ្ហាប្រឈមនៅតែមាន ទាមទារឲ្យដោះស្រាយជាបន្តបន្ទាប់
FN ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងឲ្យដឹងថា យោងតាមរបាយការណ៍របស់លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា វិស័យអប់រំនៅកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ ពោលគឺសាលាមត្តេយ្យសិក្សា សាលាចំណេះទូទៅ គ្រឹះស្ថានឧត្តមសិក្សា និងចំនួនសិស្ស-និស្សិតគ្រប់ភូមិសិក្សាទាំងផ្នែកសាធារណៈ និងផ្នែកឯកជន មានការរីកចម្រើនជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់។ តែយ៉ាងនេះក្តីលោកស្រី ម៉ែន សំអនថា «បើទោះជាក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានសមិទ្ធផលធំៗជាច្រើន គួរឱ្យកត់សម្គាល់ក្តី ក៏ក្រសួងនៅមានបញ្ហាប្រឈម មួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់ និងជាប្រចាំពិសេសនៅក្នុងដំណាក់កាលកំណែទម្រង់ស៊ីជម្រៅ រយៈពេលបីឆ្នាំ ចុងក្រោយនេះ»។ ការប្រឈមទាំងនោះរួមមាន គុណភាពអប់រំ គុណភាពគ្រូ តុល្យភាពរវាងថ្នាក់រៀន និងចំនួនសិស្សដែចេះតែកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ និងភាពស៊ីសង្វាក់គ្នារវាងការអប់រំ ការបណ្តុះបណ្តាល និងទីផ្សារការងារ។ ជាមួយគ្នានោះលោកស្រី ម៉ែន សំអន បានឲ្យដឹងទៀតថា រាជរដ្ឋាភិបាល បាននិងកំពុងខិតខំប្រឹងប្រែង យ៉ាងសកម្មក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អប់រំ និងការបង្កើត…