សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ នឹងបង្កើតការងារថ្មីជាច្រើន ដល់ប្រជាពលរដ្ឋ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា នៅតែដាក់ចេញនូវយុទ្ធសាស្រ្ត និងគោលនយោបាយ ជាច្រើន ដូចជាគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលនឹងអាចបង្កើតការងារថ្មីជាច្រើនដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ការអះអាងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រាប់ភាគីចិននាពេលនេះ បានធ្វើឡើង ខណៈសម្តេចបានអនុញ្ញាតឲ្យ លោក Li Yong អគ្គនាយក អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO) ជួបសម្តែងការគួរសម នៅវិមានសន្តិភាព រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ចាប់តាំងពីយុទ្ធសាស្រ្តសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារសេរី និងមានកំណើន សេដ្ឋកិច្ច រង្វង់៧.៧% ប្រចាំឆ្នាំដូចពេលនេះ។ សម្តេចតេជោ បានលើកឡើងថា កម្ពុជាមានធនធានដើមជាច្រើន ដូចជាអង្ករ ដំឡូង និងកៅស៊ូជាដើម ដែលជាកត្តាធ្វើឲ្យ មានតម្លៃបន្ថែម សម្រាប់វិស័យឧស្សាហកម្ម។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការ UNIDO ជួយជម្រុញអ្នកវិនិយោគវិស័យឧស្សាហកម្ម មកកម្ពុជាបន្ថែមទៀត…