សេចក្តីដកស្រង់ប្រសាសន៍ ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងនិស្សិតសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញសាជាថ្មីម្ដងទៀត។ ជារៀងរាល់ឆ្នាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាសាកលវិទ្យាល័យដទៃទៀត បានអញ្ជើញខ្ញុំផ្ដល់ជាកិត្តិយស សម្រាប់ចែកសញ្ញាបត្រជូនជ័យលាភី ហើយដែលថ្ងៃនេះមានចំនួន ៣ ១៦១ នាក់ ដែលជាចំនួនមួយច្រើន ក្នុងការខិតខំរួមចំណែកការបណ្ដុះបណ្ដាលធនធានមនុស្ស។ បន្តិចទៀតនឹងក្លាយទៅជាគ្រូបង្ហាត់របៀបហាត់ប្រាណ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រាងស្អកកបន្តិច ដោយសារតែម្សិលមិញនេះ ពេលព្រឹកមេឃស្រឡះល្អពេក ក៏ចាប់ផ្ដើមដើរហាត់ប្រាណ។ ហាត់ប្រាណរយៈពេល ២ ម៉ោងកន្លះ។ ចេះតែដើរអញ្ចឹងទៅ។ ស្រាប់តែវាមិននឹកស្មានថាធ្លាក់ដល់ ២ គីឡូក្រាម។ ម្សិលមិញពេលដែល ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទូរស័ព្ទមក និយាយទៅស្ដាប់លឺដែរ? តិចៗ។ ស្អកក។ ខ្ញុំព្រះករុណាខ្ញុំ បន្តិចទៀតនឹងក្លាយទៅជាគ្រូបង្ហាត់របៀបហាត់ប្រាណ។របៀបហាត់ប្រាណយ៉ាងណា ដើម្បីរក្សាសុខភាព។ របៀបហាត់ប្រាណយ៉ាងណា ដើម្បីទម្លាក់សម្រកគីឡូ។ របៀបហាត់ប្រាណយ៉ាងណា ដើម្បីឱ្យវាស្រកក្បាលពោះ។ ឥឡូវ កំពុងតែស្រាវជ្រាវ ព្រោះមានរបៀបច្រើនប្រភេទណាស់។ ប៉ុន្តែ មនុស្សមិនដូចគ្នាទេ។ ខ្ញុំព្រះករុណាខ្ញុំ បានមើលឃើញថា កាលពីទៅជប៉ុន ចេញទៅ ៧៤ គីឡូក្រាមទេ…