សម្តេចតេជោ ហ៊ុន សែន ស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលប្រធានក្រុមមតិភាគតិច ឋានៈស្មើនាយករដ្ឋមន្រ្តី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ចេញពីទីក្រុង Zurich ប្រទេសស្វីល ជាទីកន្លែងសំចតមុនចេញទៅទីក្រុងដាវ៉ូស ចូលរួមប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ ៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ពិបាកក្នុងការធ្វើការរួមទាំងប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការផងនោះ សម្តេចស្នើឲ្យធ្វើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោល «ប្រធានក្រុមមតិភាគតិច និងប្រធានក្រុមថ្នាក់ដឹកនាំតំណាងរាស្រ្ត»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ប្រាប់ Fresh News មុននេះបន្តិចយ៉ាងដូចេ្នះថា៖ «បើយន្តការដែលទើបបង្កើតឡើងតាមរយៈប្រការ៤៨ថ្មី (បី) វាពិបាកធ្វើការដោយរួមទាំងការប៉ុនប៉ងប្រើប្រាស់វា ដើម្បីចរចាដោះលែងអ្នកទោសដែលបំពានដល់អំណាចតុលាការផងនោះ យើងត្រូវតែធ្វើវិសោទនកម្មប្រការ៤៨ថ្មី (បី) ហើយវិលទៅប្រើប្រការ ៤៨ (ពីរ) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាវិញ។ ដោយសារប្រការ ៤៨ថ្មី (បី) ជាគំនិតផ្តួចផ្តើមរបស់ខ្ញុំ ទើបខ្ញុំស្នើសុំឲ្យធ្វើការកែប្រែតាមរយៈ សមាជិកសភាគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាវិញ»។ សម្តេចតេជោ ហ៊ុន សែន មិនបានពន្យល់អ្វីថែមទៀតនោះទេ ដោយបានបញ្ជាក់យ៉ាងខ្លីថា…