ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមជិត ៥ពាន់នាក់
FN ៖ នៅរសៀលថ្ងៃអង្គារ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារស្រាយបួសជាមួយបងប្អូនខ្មែរឥស្លាមប្រមាណ ៤,៧៥០នាក់មកពីទូទាំងប្រទេស។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពសប្បាយរីករាយរបស់កម្ពុជា បានកើតមានព្រោះភាពសុខដុមរមនាមិនមានជម្លោះណាមួយកើតមានឡើង * សម្តេចតេជោ បានថ្លែងថា ប្រវត្តិនៃជម្លោះរបស់កម្ពុជាពីអតីតកាលបានទុកជាមេរៀនដ៏ឈឺចាប់សម្រាប់កម្ពុជា ហើយជម្លោះជាតិសាសន៍ និងសាសនានៅប្រទេសនានា ក៏ជាពិសោធន៍ដ៏ល្អសម្រាប់កម្ពុជាក្នុងការរួបរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមានចិត្តរបស់ខ្មែរឥស្លាម ដែលតាមរយៈការបោះឆ្នោតកន្លងទៅ នៅតាមសហគមន៍ខ្មែរឥស្លាម មានការគាំទ្រខ្ពស់ចំពោះគណបក្សប្រជាជនកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងចាត់ទុកការចាប់បានលេខរៀងទី២០ សម្រាប់គណបក្សប្រជាជនកម្ពុជានេះ គឺការគាប់ជួនខ្លាំងណាស់ ព្រោះតែឆ្នាំនេះជាខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងក្នុងរយៈពេល ៥០០ឆ្នាំ ដែលកម្ពុជាមានការបែកបាក់ និងមានតំបន់ត្រួតត្រាច្រើន ប៉ុន្តែចាប់តាំងពីឆ្នាំ១៩៩៨…