ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនិងឆ្លើយសំណួរនៅក្នុងឱកាសធ្វើសន្និសីទព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានធ្វើសន្និសីទសន្និសីទព័ត៌មានអស់រយៈពេល ប្រមាណ៤ម៉ោង ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩។ សន្និសីទសារព័ត៌មានធ្វើឡើងនៅវិមានសន្តិភាព ដោយមានផ្សាយផ្ទាល់តាមទូរទស្សន៍ព័ត៌មាន Fresh News និងបណ្តាញផ្សព្វផ្សាយព័ត៌មាននៅកម្ពុជាច្រើនផ្សេងទៀត។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែង និងឆ្លើយសំណួរជាមួយអ្នកសារព័ត៌មាន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រជាពលរដ្ឋរបស់យើងឆាប់ភ័យខ្លាច ស្លន់ស្លោ ក៏ឆាប់ភ្លេចផងដែរ ដូច្នេះទើបសម្តេចគិតនូវសេនារីយោ សម្រាប់ផែនការនៅពេលខាងមុខ សម្រាប់បញ្ហាជំងឺកូវីដេ១៩។ * សម្តេចបានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា មិនត្រូវសប្បាយភ្លេចខ្លួននោះទេ គឺត្រូវមានវិធានការបន្ថែម ដែលនឹងត្រូវប្រកាសផងដែរ។ * សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ក្រុមគ្រូពេទ្យក្នុងការធ្វើតេស្តរកជំងឺកូវីដ១៩ ទាំងកម្ពុជា និងដៃគូរបស់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យជួរមុខដែលព្យាបាលអ្នកជំងឺកូវីដ១៩ ។ ចំពោះសម្ភារពេទ្យរាជរដ្ឋាភិបាលបានត្រៀមជាប់ជានិច្ច មិនឲ្យខ្វះខាតសម្រាប់ក្រុមគ្រូពេទ្យឡើយ។ * សម្តេចតេជោបានថ្លែងអរគុណដល់ពលករជាង៦ម៉ឺននាក់…