សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើគ្រប់វិធីជំរុញដំណើរការរបស់ SME ឲ្យកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាមុន ពិសេសការរកទីផ្សារ និងប្រភពទុនជាដើម
FN ៖ ដោយឡែកបន្ទាប់ពីបញ្ចប់ ក្នុងជំនួបទ្វេភាគីជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកហើយនោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស បន្ទាប់បីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកស្រី អារ៉ាឆា មានថ្លែងថា កន្លងមកលោកស្រីធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។ លោកស្រីបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង ប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។ សម្តេចតេជោមានប្រសាសន៍អរគុណជូនចំពោះលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្ត សម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោបន្តថា កន្លងមកសម្តេចបានចូលរួមជួយ ដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះទាំងនៅក្នុងប្រទេស…