សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យចិន សហការជាមួយកម្ពុជា ដោះស្រាយលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ចំណុចសូន្យមុន ឆ្នាំ២០២៥។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដែលភាគីចិន បានជួយដល់កម្ពុជា លើវិស័យសុខាភិបាលនេះ គឺជាការចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យដល់ប្រជាជនកម្ពុជាហើយ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងខណៈសម្តេច អនុញ្ញាតឲ្យឱ្យ លោកស្រី Li bin រដ្ឋមន្ត្រីគណៈកម្មាធិការសុខាភិបាលជាតិ និងផែនការនៃ សាធារណរដ្ឋប្រជាមានិតចិន ជួបសំដែងការគួរសម និងពិភាក្សាការងារ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានសន្តិភាព។ ជាការឆ្លើយតប លោកស្រី Li bin បានគោរពជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីដំណើរទស្សនកិច្ច របស់លោកស្រី មកកាន់កម្ពុជានៅពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងលើរាល់គម្រោង និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលថ្នាក់ដឹកនាំ កំពូលរវាងប្រទេសទាំងពីរ បានព្រមព្រៀងគ្នារួចមកហើយ ជាពិសេសលើវិស័យសុខាភិបាល។ លោកស្រីបានជំរាបជូនសម្តេចថា ភាគីចិនបានសហការជាមួយក្រសួងសុខាភិបាលកម្ពុជា ហើយនឹងជួយបណ្តុះបណ្តាល គ្រូពេទ្យ និងជួយដល់កម្ពុជា…