ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី យកគ្រឿងបរិភោគ និងថវិកាជាច្រើន ចែកជូនគ្រួសារក្រីក្រជាង៤០០គ្រួសារ
FN ៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងលោកស្រី បានដឹកនាំក្រុមការងារ ជាមន្ត្រីថ្នាក់ក្រោម មកចូលរួមផ្ដល់នូវគ្រឿងឧបភោគបរិភោគ និងបច្ច័យជាច្រើន ដែលជាកម្មវិធីមនុស្សធម៌របស់ព្រះសពព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល សុវណ្ណ ដើម្បីមកចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន៤០៤គ្រួសារ ដែលមកពីតាមបណ្ដាភូមិនានា ក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗតាមគ្រួសារនិមួយៗ បានមួយចំនួន។ សកម្មភាពមនុស្សធម៌នេះដែរ បានធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងវត្តទួលសុណ្ណរាម ហៅវត្តទួលសង្កែ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីលោក ជា ពិសី អភិបាលខណ្ឌ ព្រះមង្គលរក្ខិត ខឹម សម្បត្តិ ព្រះអនុគណខណ្ឌឫស្សីកែវ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ និងគណកម្មការអាចារ្យវត្ត យាយជី តាជី អាជ្ញាធរសង្កាត់លោក សយ កុសល និងមន្ត្រីក្រុមយុវជន ស.ស.យ.ក ខណ្ឌ-សង្កាត់ យ៉ាងច្រើនកុះករផងដែរ។ ក្នុងពិធីនេះ ព្រះអគ្គចិត្តោ គឹម វ៉ើង ព្រះចៅអធិការស្ដីទីវត្តទួលសង្កែ បានមានសង្សដីការថា បន្ទាប់ពីព្រះមនីកោសលកិត្តិបណ្ឌិត ហ៊ុល…