សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវទស្សនៈសំខាន់ៗចំនួន៦ចំណុច ក្នុងកិច្ចប្រជុំ «កំពូលអាស៊ាន» នៅប្រទេសសិង្ហបុរី
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី២៨ ខែមេសានេះ បានផ្ដល់នូវទស្សនៈសំខាន់ៗ៦ ចំណុច តាមរយៈប្រធានបទ «ភាពរឹងមាំ និងនវានុវត្តន៍របស់អាស៊ាន» ដែលមានការយាង និងអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ដែលជាសមាជិកអាស៊ាន ទាំង១០ប្រទេស។ នៅក្នុងកិច្ចប្រជុំ «កំពូលអាស៊ាន» លើកទី៣២ នៅប្រទេសសិង្ហបុរីនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវទស្សនៈសំខាន់ៗ ចំនួន៦ចំណុចរួមមាន៖ ១៖ អាស៊ានត្រូវពន្លឿនការអនុវត្តផែនការ ដែលបានកំណត់បញ្ចប់កិច្ចព្រមព្រៀង ដោយបង្កើនប្រសិទ្ធិភាពក្នុងការសម្របសម្រួលស្ថាប័ន ក្របខ័ណ្ឌច្បាប់ពង្រឹង ការតភ្ជាប់ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ អាស៊ានត្រូវរៀនសូត្រ ឲ្យបានទៀងទាត់ ដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌថ្មី ចំពោះការផ្លាស់ប្តូរគំនិត ពីព្រោះអ្វីដែលធ្វើឲ្យអាស៊ានខុស ពីក្រុមក្នុងតំបន់ ដទៃទៀត គឺកិច្ចសហប្រតិបត្តិការល្អ ការទទួលយកនូវឱកាសថ្មីៗ។ ២៖ នៅក្នុងបរិបទនៃការកើនឡើង នៃសង្គ្រាមពាណិជ្ជកម្ម អាស៊ានត្រូវតែហ៊ានប្រឆាំងនឹងនិន្នាការការពារនិយមនេះ តាមរយៈការបង្កើនសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការធ្វើ សមាហរណកម្មតំបន់…