ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះទៅខេត្តកំពត ជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺននាក់
FN ៖ បើទោះបីត្រូវមមាញឹកនឹងការងារក្រៅប្រទេស និងក្នុងរាជធានីភ្នំពេញរយៈពេល៥ថ្ងៃជាប់គ្នាទៅហើយ តែដើម្បីការងារជាប្រយោជន៍របស់កម្មករ និយោជិត ក៏ដូចជាវិស័យឧស្សាហកម្ម របស់កម្ពុជានោះ នៅថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បន្តហោះទៅកាន់ខេត្តកំពតថែមទៀត ដើម្បីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១១,៧៣៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបនៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី២សម្រាប់ឆ្នាំ២០១៩។ ពិធីជួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ និយោជិតនៅព្រឹកថ្ងៃនេះ ប្រារព្ធធ្វើឡើងនៅរោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត ជាខេត្តពិសេសមួយដែលខេត្តដទៃមិនមាន គឺឧស្សាហកម្មធន់ធ្ងន់ រួមមានរោងចក្រស៊ីម៉ង់ និងវារីអគ្គិសនី…