ឆ្នាំ២០១៩ ទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសមានជាង៩ពាន់លានដុល្លារ កើឡើង៧៨ភាគរយ
FN ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៩នេះ ទុនវិនិយោគលើវិស័យសំណង់ នៅទូទាំងប្រទេសកម្ពុជា មានចំនួន៩,៣០០លានដុល្លារសហរដ្ឋអាមេរិក បើប្រៀបធៀបនិងឆ្នាំ២០១៨ មានការកើនឡើង រហូតទៅដល់៧៨ភាគរយ។ ការបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីមហាសន្និបាត បូកសរុបការងារប្រចាំឆ្នាំលើកទី៨ របស់សមាគម និងពិធីសម្ពោធបើកការតាំងពិព័រណ៍ ឧស្សាហកម្មសំណង់ កម្ពុជា-អន្ដរជាតិ ឆ្នាំ២០១៩ ដែលរៀបចំដោយសមាគមអ្នកសាងសង់កម្ពុជា។ ពិធីនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥-៧ ខែធ្នូ ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ទុនវិនិយោគលើវិស័យសំណង់ នៅក្នុងឆ្នាំ២០១៩នេះ មានចំនួន៩,៣០០លានដុល្លារ នៅទូទាំងប្រទេស ហើយបើប្រៀបធៀប ជាមួយនឹងទុនវិនិយោគ ដែលបានកត់ត្រានៅឆ្នាំ២០១៨ មានការកើនឡើង រហូតទៅដល់៧៨ភាគរយ»។ ទន្ទឹមគ្នានោះ ឧបនាយករដ្ឋមន្ត្រី ជា…