មូលនិធិចំណតកង់ប្រទេសជប៉ុន ផ្តល់ជំនួយកង់៤០០គ្រឿង ជួយកុមារកំព្រា និងក្រីក្រ នៅស្រុកកោះអណ្តែត ខេត្តតាកែវ ឲ្យបានធ្វើដំណើរទៅសាលារៀន ងាយស្រួលជាងមុន
FN ៖ មូលនិធិចំណតកង់ប្រទេសជប៉ុន បានផ្តល់ជំនួយ កង់៤០០គ្រឿង ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ សំរាប់ចែកជូនដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រា នៅស្រុកកោះអណ្តែត ខេត្តតាកែវ ឲ្យបានធ្វើដំណើរទៅសាលារៀន ងាយស្រួលជាងមុន។ នេះជាការលើកឡើងរបស់ លោក ហឿង សុផុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើឡើងនៅក្នុងពិធីចែកកង់ជំនួយ របស់មូលនិធិចំណតកង់ប្រទេសជប៉ុន ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ ជូនដល់សិស្សានុសិស្សចំនួន៤០០នាក់ នៅស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។ ជាមួយគ្នានោះ លោក ហឿង សុផុន តំណាងឲ្យលោក វង សូត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរ ស.អ.យ ខេត្តតាកែវ អង្គការកុមារអាស៊ី អាជ្ញាធរខេត្តតាកែវ…