ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗវាយតម្លៃថា «ស្ថានភាពបំណុលសាធារណៈក្រៅប្រទេសរបស់កម្ពុជា មានហានិភ័យទាប»
FN ៖ ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (World Bank) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃ និងទទួលស្គាល់ថា «ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប» នេះបើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការបញ្ជាក់បែបនេះត្រូវបានលើកឡើងក្នុងវេទិកាលើកទី៧ស្ដីពី «ការគ្រប់គ្រងបំណុលសាធារណៈ តំបន់អាស៊ី ឆ្នាំ២០១៧» ក្រោមកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤-៦ ខែមេសា ឆ្នាំ២០១៧ បានចាប់ផ្តើមនៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧នេះ នៅខេត្តសៀមរាបដោយមានការចូលរួមពីប្រទេសនានា មកពីតំបន់អាស៊ីជិត៥០ប្រទេស និងដៃគូអភិវឌ្ឍន៍មួយចំនួន។ លោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាទេសាភិបាលបម្រុងរបស់កម្ពុជា ប្រចាំធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា «ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗ ដូចជា៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី បានវាយតម្លៃ និងទទួលស្គាល់ថា ស្ថានភាពបំណុលសាធារណៈ ក្រៅប្រទេសរបស់កម្ពុជា មានចីរភាព និងហានិភ័យបំណុលកម្រិតទាប»។ លោកបន្តថា ពិន្ទុនៃការវាយតម្លៃសូចនាករគោលនយោបាយ និងការគ្រប់គ្រងបំណុលរបស់កម្ពុជា…