ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសណ្ឋាគារសុខាសៀមរាប នៅខេត្តសៀមរាប
FN ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសណ្ឋាគារ និងរមណីយដ្ឋានរបស់ក្រុមហ៊ុនសុខា នៅក្នុងខេត្តសៀមរាប។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សណ្ឋាគារសុខាខេត្តសៀមរាប ដែលបើកសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ លើផ្ទៃដីប្រមាណ ២៤ហិកតា ដោយជួលពីអាជ្ញាធរអប្សរា ដោយចំណាយថវិកាប្រមាណ ១៤០លានដុល្លារអាមេរិក។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សណ្ឋាគារសុខាខេត្តសៀមរាប អាចចាត់ទុកបានថា ជាសណ្ឋាគារធំជាងគេនៅខេត្តសៀមរាប។ សម្តេចតេជោ ហ៊ុន សែន បានអរគុណនូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដែលបានសាងសង់សណ្ឋាគារដ៏ប្រណីតនេះ ដែលអាចជួយឲ្យកម្ពុជាមានលទ្ធភាព ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំធំៗបាន។ * សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២ អាចនឹងធ្វើនៅក្នុងខេត្តសៀមរាប។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈកំណើនសណ្ឋាគារ គឺបានឆ្លុះបញ្ចាំងឲ្យឃើញថា ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាប បានកើតកើនឡើងជារៀងរាល់ឆ្នាំផងដែរ។…