ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបជាមួយអ្នកសាព័ត៌មានជាលើកទី២
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ៥កើត ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសណាលជាមួយអ្នកព័ត៌មាន អ្នកនាំពាក្យ និងមន្ត្រីព័ត៌មានប្រមាណ ៣៤០០នាក់។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ជាច្រើន ដើម្បីពង្រឹងវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមគឺជាប្រសាសន៍សំខាន់ៗមួយចំនួនរបស់សម្តេចតេជោ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងបរិបថសភាពការណ៍លើវិស័យព័ត៌នាបនៅកម្ពុជានាពេលបច្ចុប្បន្ន ក្តៅ ឬ ត្រជាក់ ស្ថិតនៅលើស្ថាប័ន ឬ អ្នកព័ត៌មានខ្លួនឯងតែប៉ុណ្ណោះ។ សម្តេចតេជោថា បើចង់ក្តៅសរសេរជេរប្រមាថទៅ នឹងក្តៅ តែបើត្រជាក់សរសេរលើកដៃលើកជើងទំយើបុគ្គលឲ្យខ្លាំងទៅនឹងត្រជាក់រហូតហើយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា ព័ត៌មានទាំងល្អ និងអាក្រក់ ត្រូវបញ្ចូលមកជាមួយគ្នា ដើម្បីក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយ។ សម្តេចបានថ្លែងថា ប្រសិនបើរឿងពិតហើយអាក្រក់មិនបញ្ចេញមកមិនអាចជួយសង្គមបាននោះទេ។ * សម្តេចតេជោ បានរំលឹកថា ត្រូវធ្វើយ៉ាងណាឲ្យមានព័ត៌មានពិតមួយ…