ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ ប្រកាសដាក់ឱ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិល ដែលមានបញ្ចូលជាតិអ៊ីយ៉ូត
FN ៖ សិក្ខាសាលាផ្សព្វផ្សាយប្រកាសរួមស្តីពី «ការដាក់ឲ្យប្រើប្រាស់ស្លាកសញ្ញាជាតិ សម្គាល់អំបិលដែលមានបញ្ចូលជាតិអុីយ៉ូត» ត្រូវបានប្រារព្វធ្វើនៅថ្ងៃសុក្រទី១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ បន្ទាប់ពីលោកស្រី Debora Comini ប្រធានអង្គការ UNICEF ប្រចាំកម្ពុជា និងលោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ បានមានមតិស្វាគមន៍ និងធ្វើបទអន្តរាគមន៍រួចមក លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងពីសារៈសំខាន់នៃសារធាតុអំបិលដែលមនុស្សទូទាំងពិភពលោកមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ។ ក្នុងនោះអំបិលដែលមានបញ្ចូលជាតិអុីយ៉ូតចាត់ទុកជាអាហារូបត្ថម្ភ មានអត្ថប្រយោជន៍ខ្លាំងដល់ការរីកលូតលាស់នៃខួរក្បាលរបស់កុមារ។ លោកកិត្តិសេដ្ឋាបណ្ដិត ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «បន្ទាប់ពីប្រកាសរួមរវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រសួងផែនការ នេះចេញជាផ្លូវការរួចមក ការអនុវត្តគឺត្រូវធ្វើជាចាំបាច់ បើយើងមិនធ្វើហាក់បីដូចជាយើងសម្លាប់ខួរក្បាលក្មេងជំនាន់ក្រោយដូច្នេះដែរ»។ លោកកិត្តិសេដ្ឋាបណ្ឌិត បានណែនាំឲ្យម្ចាស់ផលិតកម្មទាំងអស់ត្រូវកែលម្អសង្វាក់ផលិតកម្មរបស់ខ្លួនជាបណ្តើរៗចាប់ពីពេលនេះតទៅ រហូតដល់ដំណាច់ឆ្នាំ២០១៨នេះ។ បើម្ចាស់ផលិតកម្មណាមិនអនុវត្តតាមប្រកាសរួម…