អ្នកនាំពាក្យ គ.ជ.ប៖ អ្នកគ្មានទីជម្រក ជនអនាថា រស់នៅតាមវត្តអារាមទាំងអស់ ដែលមិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ គឺមានសិទ្ធិបោះឆ្នោត
FN ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រជាពលរដ្ឋ ដែលរស់នៅគ្មានទីជម្រក ជនអនាថារស់តាមវត្តអារាមទាំងអស់ ដែលមានលិខិតបញ្ជាក់ពីអាជ្ញាធរ សមត្ថកិច្ចគឺពួកគាត់មិនទាន់បាត់បង់សិទ្ធិជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិចូលរួមបោះឆ្នោតនោះទេ។ ការបញ្ជាក់របស់ លោក ហង្ស ពុទ្ធា យ៉ាងដូច្នេះក្នុងឱកាសលោកផ្តល់បទសម្ភាសន៍ ជាមួយក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីលោកបានចូលរួម ជួបពិភាក្សាការងារជាមួយ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ UN នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ នៅទីស្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រាជធានីភ្នំពេញ។ លោក ហង្ស ពុទ្ធា បានបន្តថា ចំពោះប្រជាពលរដ្ឋដែលការចំណាកស្រុក ក៏មិនបាត់បង់សិទ្ធិចុះឈ្មោះបោះឆ្នោតផងដែរ ហើយរយៈពេល នៃការបោះឆ្នោត នឹងចាប់ផ្តើម នៅថ្ងៃទី១ ខែកញ្ញា រហូតថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលមានរយៈពេល៧០ថ្ងៃ ដូច្នេះពួកគាត់អាចអញ្ជីញ មកចុះឈ្មោះបោះឆ្នោត នៅក្នុងប្រទេសព្រោះច្បាប់មិនតម្រូវឲ្យ គ.ជ.ប រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត នៅតាមជាយដែន ឬនៅតាម ស្ថានទូតនោះទេ។…