សុន្ទរកថា បិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធ និង ពិធីផ្ទេរតំណែងប្រធានអាស៊ានជូនឥណ្ឌូនេស៊ី
ព្រះចៅស៊ុលតង់ ឯកឧត្ដម ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី រយៈពេល ១ ឆ្នាំ បានកន្លងផុតទៅ បន្ទាប់ពីខ្ញុំបានទទួលតំណែងជាប្រធានអាស៊ានពី ព្រះចៅ ស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគីយ៉ា (Sultan Haji Hassanal Bolkiah) នៃប៊្រុយណេ ដារូសាឡាម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។ នេះគឺជារយៈពេល ១ ឆ្នាំ ពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់រូបខ្ញុំផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជា ប្រធានប្តូរវេនរបស់អាស៊ាន។ ខណៈដែលយើង បាននិងកំពុងខិតខំស្ដារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុកក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ទោះជាយ៉ាងនេះក្ដី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត។ យើងពិតជាបានអនុវត្តតាមមូលបទនភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំនេះ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គា្ន (ASEAN A.C.T: Addressing Challenge Together)»។…