រាជរដ្ឋាភិបាល តែងចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច
FN ៖ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ របស់ផ្សារទំនើប Aeon Mall Mean Chey នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន តែងបានចាត់ទុកការរក្សាសុខសន្តិភាព ជាអាទិភាពធំចម្បងបំផុត សម្រាប់ជាបុរេលក្ខខណ្ឌ ក្នុងការអភិវឌ្ឍផ្នែកសង្គម និងសេដ្ឋកិច្ច។ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏សូមអបអរសាទរ ចំពោះសមិទ្ធផលផ្សារទំនើប Aeon Mall Mean Chey ដែលជាផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON Mall (Cambodia) Co., LTD នៅក្នុងប្រទេសកម្ពុជា ដែលពិតជាបានឆ្លុះបញ្ចាំងអំពីទំនុកចិត្ត ស្មារតីសុទិដ្ឋិនិយម និងឆន្ទៈដ៏មុតមាំរបស់ក្រុមហ៊ុន ក្នុងការរួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា ជាពិសេសការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពធន់ និងរីកចម្រើនរឹងមាំ។ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានឲ្យដឹងថា សំណង់…