ចិន ពង្រីកវិសាលភាពផ្សព្វផ្សាយនៅកម្ពុជា ដើម្បីជំរុញទំនាក់ទំនងពលរដ្ឋកម្ពុជា-ចិន
FN ៖ គ្រាទំនាក់ទំនងកម្ពុជា-ចិន កំពុងពង្រីកកាន់តែខ្លាំង ហើយទំហំវិនិយោគចិននៅកម្ពុជា មានកាន់តែច្រើនដែរនោះ គេសង្កេតឃើញថា ទំនាក់ទំនងក្នុងផ្នែកពាណិជ្ជកម្មរបស់ពលរដ្ឋប្រទេសទាំងពីរក៏កំពុងតែមមាញឹកផងដែរ។ ការទទួលបានព័ត៌មានពីគ្នាទៅវិញទៅ មករវាងប្រជាពលរដ្ឋកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា នៅតែជារណាំងនៃទំនាក់ទំនងរវាងប្រជាពលរដ្ឋទាំងពីរ។ ដើម្បីទម្លុះរណាំងនៃទំនាក់ទំនង ក៏ដូចជាចង់ឲ្យពលរដ្ឋចិន និងអ្នកវិនិយោគចិន បានទទួលព័ត៌មានរបស់កម្ពុជាកាន់តែច្រើន ក្រុមហ៊ុនលើ វិស័យព័ត៌មានដ៏ធំមួយរបស់ចិន មានមូលដ្ឋាននៅតំបន់ស្វយ័តក្វាងស៊ី (Guangxi China News Culture & Innovation Media Co., Ltd.) បានចាប់ដៃជាមួយក្រុមហ៊ុននៅកម្ពុជាបង្កើតក្រុមហ៊ុនផ្សព្វផ្សាយមួយមានឈ្មោះថា ខេមបូឌា ហ៊ែតឡាញ (Cambodia Headline)។ ខេមបូឌា ហ៊ែតឡាញ បានបង្កើតកម្មវីធីផ្តល់ព័ត៌មានលើទូរស័ព្ទឆ្លាតវៃ (Smart Phone) ដែលមានឈ្មោះថា ASEAN TOP។ ពិធីបើកសម្ពោធប្រព័ន្ធផ្សព្វផ្សាយថ្មីក្រោមកិច្ចសហការរវាងចិន និងកម្ពុជា ត្រូវបានធ្វើឡើងយ៉ាងអធឹកអធមក្រោមអធិបតីភាពលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីតំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា អ្នកស្រី…