សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកវេទិកាបូអាវសម្រាប់អាស៊ី ស្តីពី«ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាលកិច្ចសកល និង លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ”
ឯកឧត្តម លី ប៉ោទុង (Li Baodong) អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី; ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំប្រទេសទំាងអស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយជាអនេក ដែលបានចូលរួមថ្លែងសុន្ទរកថា នៅក្នុងពិធីបើកវេទិកាបូអាវ សម្រាប់អាស៊ី ក្រោមប្រធានបទ «ពិភពលោកក្នុងការផ្លាស់ប្តូរ៖ រួមដៃគ្នាដើម្បីពង្រឹងអភិបាល កិច្ចសកល និងលើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ» ។ ខ្ញុំក៏សូមអបអរសាទរចំពោះ ខួបគម្រប់ ២០ ឆ្នាំនៃការបង្កើតវេទិកា ដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច-សង្គម វប្បធម៌ និងបរិស្ថាន ។ បច្ចុប្បន្ន ជំងឺកូវីដ-១៩ បានបន្តគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណសកល និងការអភិវឌ្ឍជារួម ។ ក្នុងបរិការណ៍នេះ គ្មានប្រទេសណាមួយមានសុវត្ថិភាពនោះទេ ដរាបណាប្រទេសទាំងអស់មិនមានសុវត្ថិភាព ។ ក្នុងន័យនេះ កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការអនុវត្ត «ផ្លូវសូត្រសុខភាព» ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង ផ្លូវ និងតួនាទីឈានមុខក្នុងការផ្តល់នូវថ្នាំពេទ្យ…