ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ ថ្លែងកោតសរសើរ និងលើកទឹកចិត្តមន្រ្តីពុទ្ធសាសនបណ្ឌិត្យ លើការរៀបចំទុកដាក់ និងថែរក្សាសៀវភៅ ឯកសារចាស់ៗ ខ្លះមានអាយុកាលរហូតជាង១០០ឆ្នាំ
FN ៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់មន្រ្តីទាំងអស់ ដែលកន្លងមកសកម្ម បំពេញការងារតាមជំនាញបានល្អ រួមមាន ទាំងការរៀបចំទុកដាក់ថែរក្សាសៀវភៅ ឯកសារចាស់ៗ ហើយសៀវភៅឯកសារខ្លះ មានអាយុកាលរហូតជាង១០០ឆ្នាំមកហើយ ព្រមទាំងបានស្រាវជ្រាវអភិរក្ស សៀវភៅ ឯកសារ ទាំងផ្នែកពុទ្ធចក្រ អាណាចក្រ និងរៀបរៀងបោះពុម្ពឡើងវិញសម្រាប់កូនចៅជំនាន់ក្រោយ។ ការថ្លែងលើកទឹកចិត្តខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧នេះ ខណៈសម្តេចបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ មន្រ្តី ដែលបម្រើការងារនៅពុទ្ធសាសនបណ្ឌិត្យ។ លោក ស សុខនី ប្រធានពុទ្ធសាសនបណ្ឌិត្យ និងមន្រ្តីជំនាញ បានជម្រាបរាយការណ៍ឲ្យដឹងអំពីសកម្មភាពការងារថា ពុទ្ធសាសនបណ្ឌិត មានមន្រ្តីក្របខណ្ឌចំនួន១៤រូប មន្រ្តីចុះមកធ្វើកម្មសិក្សា៥រូប, បុគ្គលិកកិច្ចសន្យា៥រូប និងអ្នកហាត់ការដោយស្ម័គ្រចិត្តមួយចំនួនទៀត។ ពុទ្ធសាសនបណ្ឌិត មាន៥ការិយាល័យការងារ៖ ការិយាល័យបណ្ណាល័យ, ការិយាល័យក្រុមជុំនំទំនៀមទម្លាប់, ការិយាល័យអភិរក្សឯកសារវប្បធម៌ និងសាសនា, ការិយាល័យពត៌មានវិទ្យា និងការិយាល័យរដ្ឋបាលសរុប។ លោកថា ពុទ្ធសាសនបណ្ឌិត្យ ដែលមានដំណើរការងារល្អ គឺអាស្រ័យដោយមានប្រភព ឧបត្ថម្ភពីថវិការដ្ឋ, មូនិធិ និងថវិកាដែលសប្បុរសជន…