សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវរបស់អាស៊ី បើរួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថាប្រទេសក្នុងតំបន់ទន្លេមេគង្គនឹងក្លាយជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល ប្រសិនបើប្រទេសទាំងនេះរួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ក្នុងពេលដែលមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គរួមមានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ ដែលរៀបចំឡើងដោយវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញនេះ។ នៅក្នុងកិច្ចប្រជុំ ក៏ដូចជាឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធទៅនឹងការប្រកួតប្រជែងគ្នារវាងប្រទេសក្នុងតំបន់ទន្លេមេគង្គដែលសុទ្ធជាប្រទេសផលិតស្រូវនាំចេញអង្ករនោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កាលពី១៥ឆ្នាំមុនក្នុងកិច្ចប្រជុំ ACMECS សម្តេចធ្លាប់បានផ្តើមគំនិតឲ្យប្រទេសតំបន់មេគង្គទាំង៥ (កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉) រួមគ្នាបង្កើតជាសមាគមប្រទេសនាំចេញអង្ករ។ ប៉ុន្តែមកដល់ពេលបច្ចុប្បន្នគំនិតផ្តួចផ្តើមនេះមិនទាន់លេចចេញជារូបរាងនៅឡើយនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រសិនបើប្រទេសទាំង៥នេះ អាចបង្កើតចេញជាសមាគមប្រទេសនាំចេញអង្ករមែននោះ ប្រទេសទាំងនេះនឹងអាចរួមគ្នាជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលនឹងក្លាយទៅជាជង្រុកស្រូវសម្រាប់តំបន់អាស៊ីទាំងមូល។ សូមបញ្ជាក់ថា ក្នុងវេទិកានោះមេដឹកនាំប្រទេសតំបន់ទន្លេមេគង្គទាំង៥នេះ ត្រូវបានអនុញ្ញាតឲ្យលើកឡើងពីទស្សនទានរៀងៗខ្លួនស្តីពីការអភិវឌ្ឍប្រទេសក្នុងតំបន់ទន្លេមេគង្គ និងបញ្ហាប្រឈមផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា…