សេចក្តីដកស្រង់សង្កថា ពិធីជួបសំណេះសំណាលជាមួយ ជ័យលាភីនិទ្ទេស A ឆ្នាំ ២០១៦
ជួបជាមួយសិស្សដែលបាននិទ្ទេស A ជាប្រចាំឆ្នាំ មុនឡើងមកដល់នេះ ខ្ញុំក៏បានចូលជួបមាតាបិតា អាណាព្យាបាលរបស់ក្មួយៗ នៅឯផ្នែកខាងក្រោម។ ដោយសារយើងមិនមានទីកន្លែងគ្រប់គា្រន់ យើងត្រូវរៀបចំនៅខាងលើនេះ គឺមានសិស្សជាប់និទ្ទេស A និងនាយកសាលា និងអភិបាលរងខេត្តម្នាក់។ ការរៀបចំដំណើរលើកនេះ ត្រូវរៀបចំច្បាស់លាស់ មានការទទួលខុសត្រូវ ពេញលេញពីដើមដល់ចប់ ដែលក្នុងនោះ តម្រូវអោយអភិបាលរងខេត្តម្នាក់ និងប្រធានមន្ទីរអប់រំខេត្ត បូកនឹងនាយកសាលាដែលមានសិស្សនិទ្ទេស A (ចូលរួមដែរ)។ ខ្ញុំគិតថា ជាដំណើរការដ៏រីករាយមួយដែលយើងបានជួបជុំគ្នានៅទីនេះប្រចាំឆ្នាំ។ ខ្ញុំគិតថា ធ្វើ(ការជួបជាមួយសិស្សបាននិទ្ទេសA) ជាប្រចាំឆ្នាំ។ ពិតហើយ ឆ្នាំទីមួយ គឺយើងមាន(សិស្សបាននិទ្ទេស A)តែ ១១ នាក់ទេ ហើយឆ្នាំទីពីរ គឺមាន ១០៨ នាក់។ ឯឆ្នាំទីបី គឺមាន ៤០៥ នាក់ ប៉ុន្តែទោះបីជាឡើង ១ ០០០ នាក់ ក៏ខ្ញុំត្រូវតែរកវិធីដើម្បីជួបអោយបាន ដោយសារ(វាជា)កំណែទម្រង់ដែលហុចផ្លែផ្កា។ យើងបានទទួលផលហើយ ហើយក៏ទទួលស្វាគមន៍ពីសំណាក់មាតាបិតា អាណាព្យាបាល ក៏ដូចជាសង្គមទាំងមូលទទួលបានទៅលើបញ្ហាកំណែទម្រង់ក្នុងវិស័យអប់រំនេះ ពិសេសទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ខ្ញុំសូមមកឱកាសនេះ សំដែងនូវការអបអរសាទរ…