ក្រុមហ៊ុនជប៉ុនដ៏ធំមួយ គ្រោងវិនិយោគខ្សែកាប្លិ៍ ឬទោងទេសចរណ៍ នៅរមណីយដ្ឋានភ្នំគូលេន ខេត្តសៀមរាប, ថ្ងៃនេះអភិបាលខេត្ត ជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន ដើម្បីសិក្សាឲ្យលម្អិត
FN ៖ លោកបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក បេនដូ តាដាសាប៊ូរូ នាយកក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ជួបធ្វើកិច្ចពិភាក្សាជាមួយ ដើម្បីវិនិយោគលើខ្សែកាប្លិ៍ ឬទោងទេសចរណ៍ នៅរមណីយដ្ឋានធម្មជាតិភ្នំគូលេន។ លោក ឃឹម ប៊ុន សុង ក៏បានស្វាគមន៍ចំពោះគម្រោងរបស់ក្រុមហ៊ុន ប៊ូគេន ប្រទេសជប៉ុន ដែលមានគម្រោងវិនិយោគ សម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប នៅរមណីយដ្ឋានភ្នំគូលេន ក្នុងការទាក់ទាញដល់ភ្ញៀវបាន ស្នាក់នៅបានយូថ្ងៃទៀតផង។ អភិបាលខេត្តសៀមរាប បានជម្រាប់ដល់ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់លើការសិក្សាឲ្យហ្មត់ចត់ នឹងស៊ីជម្រៅទៅលើផលប៉ះពាល់បរិស្ថាន និងការងារទេសចរណ៍ រួមទាំងកសិកម្មមុននឹងកិច្ចដំណើរការ វិនិយោគ លើខ្សែកាប្លិ៍ ឬទោងទេសចរណ៍។ ម៉្យាងទៀតក្រុមហ៊ុន ក៏ត្រូវធ្វើការទំនាក់ទំនង ជាមួយក្រសួងបរិស្ថាន ទេសចរណ៍ និងកសិកម្ម ដើម្បីទទួលបានការអនុញ្ញាតច្បាប់ ក្នុងការធ្វើអាជីវកម្មទោងទេសចរណ៍ នៅតំបន់រមណីយដ្ឋានធម្មជាតិភ្នំគូលេន រួមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។ លោក តាកេសស៊ី កាវ៉ាម៉ូតូ ប្រធានផ្នែករដ្ឋបាលក្រុមហ៊ុន ប៊ូគេន បានបញ្ជាក់ថា…