ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិសាអាហារស្រាយបួសជាមួយបបងប្អូនខ្មែរ-អ៉ីស្លាម នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ នាល្ងាចថ្ងៃនេះ
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ អញ្ជើញចូលរួមពិសា អាហារស្រាយបួស ជាមួយបងប្អូនខ្មែរ-អ៉ីស្លាម រាប់ពាន់នាក់នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។ ពិធីស្រស់ស្រូបអាហារ ស្រាយបួសនៅល្ងាចថ្ងៃនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខ្មែរ-អ៉ីស្លាមជាច្រើនរូប ផ្សេងទៀត។ ឆ្នាំ២០១៧នេះ គឺជាឆ្នាំទី៤ហើយ ដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលស្រស់ស្រូបអាហារស្រាយបួសជាមួយ បងប្អូនខ្មែរ-អ៉ីស្លាម។ ក្រៅពីការចូលរួមស្រស់ស្រូបអាហារជាមួយបងប្អូនខ្មែរ-អ៉ីស្លាមហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏តែងតែបានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរកាន់សាសនាគ្រិស្តផងដែរ។ ខាងក្រោមនេះប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហាសុខដុមនីយកម្មផ្នែកសាសនា និងមនុស្សជាតិ គឺជារឿងដែលមិនអាចមើលរំលងបាន។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅតាមបណ្តាប្រទេសមួយចំនួន ព្រោះតែបញ្ហាជំនឿសាសនា បានបង្កទៅជាបញ្ហា អស្ថេរភាព។ * សម្តេចតេជោ ហ៊ុន សែន…