កម្ពុជា-នេប៉ាល់ ជំរុញឱ្យមានការហោះហើរត្រង់ ក្នុងពេលឆាប់ៗនេះ
FN ៖ នៅក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅប្រទេសនេប៉ាល, ប្រទេសទាំងពីរចុះកិច្ចព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការហោះហើរត្រង់លើវិស័យអាកាសចរស៊ីវិល ក្នុងពេលឆាប់ៗនេះ។ នេះជាការបញ្ជាក់របស់លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។ ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបជាមួយ លោកស្រី Bidhya Devi Bhandari (ប៊ីដយ៉ា ដេវី បាន់ដារី) ប្រធានាធិបតីនេប៉ាល់ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ ថ្លែងនៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានប្រាប់លោកស្រីប្រធានាធបិតី អំពីការចុះកិច្ចព្រមព្រៀងចំនួន៤ ជាមួយប្រទេសនេប៉ាល់។ សម្តេចតេជោបានមានប្រសាសន៍យ៉ាងដូច្នេះ៖ «នៅក្នុងចំណោមកិច្ចព្រមព្រៀងនេះ អាចជំរុញការហោះហើរ Direct រវាងប្រទេសយើងទាំងពីរ ហើយក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ឬក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេប៉ាល់អាចហោះហើរផ្ទាល់»។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ការព្រមព្រៀងនេះ គឺជាផ្នែកមួយដែលជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ…